របៀបសរសេរ CV អោយបានត្រឹមត្រូវ

របៀបសរសេរ CV អោយបានត្រឹមត្រូវ


មុននឹងអ្នកចាប់ផ្ដើម: មានគោលការណ៍៥ ដើម្បីបាន CVល្អមួយ  
១.ផ្ដោតលើអ្វីដែលសំខាន់ៗ
  • ជាទូទៅអ្នកដែលរើសបុគ្គិលចំណាយពេលតិចជាមួយនាទីក្នុងការអាន CVមួយ មុនធ្វើការសម្រេចចិត្តរើស ឬអត់  ឬ ជម្រុះចោលshort list ដើម្បីបន្តធ្វើការពិចារណាលម្អិត។ បើអ្នកបរាជ័យទាញយកចំណាប់អារម្មណ៍ អ្នកនឹងបាត់បង់ឱកាស
. • បើអ្នកដាក់ពាក្យសម្រាប់បំពេញតំណែងមួយ ត្រូវប្រាកដថា អ្នកបានគោរពតាមដំណើរការស្នើរសុំមួយទាំងស្រុង. សេចក្តីជូនដំណឹងនេះអាចបញ្ជាក់​លម្អិតជ្រើសរើស​បុគ្គលិក: របៀបដាក់ពាក្យ (CV, ទម្រង់បែបបទ, បែបបទonline), ទំហំប្រវែង ឬខ្នាតCV ហើយតើគួរមានលិខិតអម (cover letter)ដែរអត់ -ល-
• សង្ខេបអោយបាន ២ទំព័រ ទំហំក្រដាស A4 គឺលើសពីល្មមគ្រប់គ្រាន់ហើយ ដោយមិនគិតពីការសិក្សា ឬបទពិសោធន៍របស់អ្នកទេ។ មិនលើសពី៣ទំព័រ ហើយ ប្រសិនបើមានសញ្ញាប័ត្រ បើគិតថាកម្រិតវប្បធម៌មធ្យមសិក្សាសំខាន់ ឬមានប្រយោជន៍ អ្នកអាចដាក់សរសេរចូលបាន
• បទពិសោធអ្នកមានកម្រិតទេ? ពណ៌នាការសិក្សា និងការរៀនជំនាញមុន បង្ហាញពីសកម្មភាព ឬការងារស្ម័គ្រចិត្ត  ឬភាពជាអ្នកដែលត្រូវបានហ្វឹកហ្វឺនការងារ

២.សរសេរដោយសង្ខេប ហើយច្បាស់លាស់
• ប្រើប្រយោគខ្លីៗ ជៀសវាងពាក្យមិនពិត ឬលើសពីភាពពិត។ គួរផ្ដោតលើទិដ្ឋភាពហ្វឹកហាត់ការងារ និងបទពិសោធន៍ការងារអ្នក
• អាចផ្ដល់ឧទាហរណ៍ជាក់លាក់ណាមួយ ។​ ចំនួនសមិទ្ធិផល ឬស្នាដៃដែលអ្នកសម្រេចបាន
• បន្ទាន់សម័យ ឬអាប់ដេត CVនៅពេលដែលអ្នកមានបទពិសោធន៍បន្ថែម ហើយព័ត៌មានចាស់ដែលមិនចាំបាច់ ឬមិនទាក់ទងនឹងតំណែងការងារថ្មីនេះទេ មិនបាច់ទុកទេលុបទៅ

៣. CV ត្រូវសរសេរ រៀបចំសម្របទៅតាមតម្រូវការងារថ្មីដែលអ្នកកំពុងដាក់សុំ
• បង្ហាញពីភាពខ្លាំង ឬវិជ្ជមានរបស់ទៅកាន់អ្នកផ្ដល់ការងារ ដោយយោងលើតម្រូវការរបស់គាត់ និងផ្ដោតលើជំនាញដែលត្រូវនឹងការងារនោះ
• កុំបញ្ចូលបទពិសោធការងារ ឬ ជំនាញណាដែលមិនសំខាន់ ឬមិនទាក់ទងនឹងទម្រង់ពាក្យស្នើសុំ
ពន្យល់ពីកំឡុងពេលផ្អាកពីការងារមួយ ទៅការងារមួយទៀត ពីការសិក្សារ ទៅការសិក្សារមួយ ឬអាជីពណាមួយជាឧទាហរណ៍នៃការផ្ទេរជំនាញដែលអ្នកបានរៀនក្នុងអំឡុងពេលសម្រាករបស់អ្នក ថាតើអ្នកបានរៀនអ្វីខ្លះកំឡុងពេលនោះ។
• មុនផ្ញើរCVរបស់អ្នកទៅកាន់អ្នកផ្ដល់ការងារ ពិនិត្យមើលឡើងវិញថា តើវាទាក់ទងនឹងទម្រង់បែបបទទេ
• កុំសរសេរបំប៉ោង ឬកាឡៃលើសពីការពិត ដាក់ក្នុង CV បើធ្វើចឹង ពេលសម្ភាសន៍ គេនឹងដឹងជាមិនខាន

៤. យកចិត្តទុកដាក់ លើសម្រស់ រចនាបទCV
• បង្ហាញជំនាញ និងសមត្ថភាពរបស់អ្នក អោយសមហេតុផល និងច្បាស់លាស់ ដូចនេះគុណសម្បត្តិអ្នកនឹងលេចធ្លោ
• ដាក់ព័ត៌មានដែលមានប្រយោជន៍មុន
• យកចិត្តទុកដាក់លើការប្រកបពាក្យ និងការប្រើវណ្ណយុត្តិផ្សេងៗ

• ព្រីន CVចេញជាក្រដាស ស (លើកលែង គេសុំអោយផ្ញើរវាតាមវិធីអាឡិចត្រូនិច).
• រក្សាទម្រង់ពុម្ពអក្សរ និងខ្នាតតាមដែលបានផ្ដល់យោបល់មក.

៥. ពិនិត្យCVម្ដងទៀតបន្ទាប់ពីបំពេញហើយ
• កែកំហុសពាក្យពេចន៍ មើលទំហំ ខ្នាត ទម្រង់អោយច្បាស់លាស់ឮ
• សុំអោយអ្នកណាម្នាក់មើលអាន ឡើងវិញ ដើម្បីអោយប្រាកដថា CVអ្នកងាយយល់ និងច្បាស់លាស់
• កុំភ្លេចសរសេរលិខិតអមផង (cover letter)

CV និង Resume ខុសគ្នាយ៉ាងម៉េច?

CV និង Resume ខុសគ្នាយ៉ាងម៉េច?

ចំណុចខុសគ្នាដំបូងគេ គឺ ទំហំ (ចំនួនសន្លឹក) និងអ្វីដែលសរសេរបញ្ចូល និងគេប្រើធ្វើអ្វីខ្លះ។ ទោះបីទាំងពីរនឹងប្រើសម្រាប់ដាក់ពាក្យសុំការងារក៏ដោយ តែមិនអាចសុទ្ធប្រើមួយណាក៏បានទេ។

CV ជាអ្វី?

ដូចគ្នានឹងresume តែcurriculum vitae (CV) បង្ហាញនូវបទពិសោធ និងជំនាញរបស់បុគ្គលណាម្នាក់
 និយាយអោយចំ CV មានទំហំវែងជាង resumes - យ៉ាងតិចក៏ ២ ទៅបីទំព័រដែរ។
CV មានបញ្ចូលព័ត៌ពីប្រវត្តិការសិក្សា បទពិសោធន៍បង្រៀន សញ្ញាបត្រ ការស្រាវជ្រាវ ការទទួលបានរង្វន់ ការបោះពុម្ពផ្សាយ(សៀវភៅជាដើម) បទបង្ហាញ និងស្នា ឬការសម្រេចផ្សេងៗទៀត. CV វែងជាង Resumeឆ្ងាយណាស់ ដោយមានរៀបរាប់ច្រើនពីប្រវត្តិរៀនសូត្រ ឬកម្រិតវប្បធម៌ ។

CV បែបសង្ខេបមានប្រមាណជា ២ទំព័រ ដែលសង្ខេបចេញពី CVពេញ។ CV បែបសង្ខេបជាវិធីមួយ ងាយក្នុងការប្រាប់ពីលក្ខណៈសម្បត្តិ និងជំនាញរបស់បុគ្គលម្នាក់។ ជួនកាល ស្ថាប័ន ឬអង្គការធំៗសួររកបែបសង្ខេប ដោយសារមានចំនួនដាក់ពាក្យច្រើន។

ចុះ Resumeជាអ្វីដែរ?

 resume បង្ហាញពីកម្រិតវប្បធម៌ ប្រវត្តិការងារ លិខិតសម្គាល់ផ្សេងៗ ស្នាដៃ និងជំនាញផ្សេងៗ។  មានផ្នែកខ្លះដាក់ក៏បាន មិនដាក់ក៏បានដូចជា គោលដៅការងារ និងលក្ខណៈសម្បត្តិមុខតំណែងជាដើម។ Resumes ជាឯកសារស្នើរសុំការងារដែលគេសំណូមពរច្រើនជាងគេ។ .
Resume គួរតែសង្ខេបអោយខ្លី។
និយាយអោយចំ ទំហំយ៉ាងច្រើន១ទំព័រ តែអាចមានដល់២ទំព័រដែរ។  ជាញឹកញាប់ resumes មានបញ្ចូលព័ត៌មានត្រេៗ ដែលខ្លីងាយយល់។
Resumes មានច្រើនប្រភេទរួមមាន ១ គឺchronological ប្រវត្តិការងារ  ២គឺfunctional ផ្ដោតលើបទពិសោធ និងជំនាញ ហើយទី៣ គឺផ្ដោតទាំងពីរ។ អញ្ចឹងអ្នកអាចជ្រើសរើសតាមប្រភេទណាមួយ ដើម្បីសរសេរដាក់ពាក្យបាន។

When to Use a CV

CVs are used almost exclusively in countries outside of the United States. In Europe, the Middle East, Africa, or Asia, employers may expect to receive a curriculum vitae.
Within the United States, people in academia and medicine tend to use CVs rather than resumes.
CVs are thus used primarily when applying for international, academic, education, scientific, medical or research positions or when applying for fellowships or grants.

What to Include in Your Curriculum Vitae

Like a resume, your curriculum vitae should include your name, contact information, education, skills and experience.
In addition to the basics, a CV includes research and teaching experience, publications, grants and fellowships, professional associations and licenses, awards and other information relevant to the position you are applying for.
Start by making a list of all your background information, and then organize it into categories.

CV and Resume Writing Tips

Whether you are writing a CV or a resume, there are a few helpful rules you should follow.
Match your resume or CV to the position. This is most important when writing a resume, but it applies to a CV too. Make sure that you highlight your education, work experience, and skills as they relate to the particular industry or job.
In a CV, for example, if you are applying for a job in education, you might want to put your teaching experience at the top of your CV. In a resume, you might include only the work experience that relates directly to the job you’re applying for.
You can also include keywords from the job description in your resume or CV. This will show the employer that you are an ideal fit for the position. Here's how to match your qualifications to a job.
Use a template. You may want to use a template to structure your resume or CV. This will give your application a clear organization, which will help the employer quickly see your qualifications and experience.
Edit, edit, edit. No matter whether you use a CV or resume, you need to thoroughly edit your document. Make sure there are no spelling or grammatical errors. Also make sure your format is uniform – for example, if you use bullet points in one job description, use bullet points in all your job descriptions.

ហេតុអ្វីនិស្សិតខ្លះមិនចូលធ្វើការរដ្ឋពេលត្រឡប់ពីរៀននៅក្រៅប្រទេសវិញ?


អត្ថបទខាងក្រោមចម្លងពីទំព័រហ្វេសប៊ុក CamWorld Schoolទាំងស្រុង
ជារៀងរាល់ឆ្នាំ មាននិស្សិតមិនតិចទេ ដែលបានបញ្ចប់ការសិក្សាមកពីក្រៅប្រទេស និងបានត្រឡប់មកមាតុភូមិកម្ពុជាវិញ ជាមួយនិងចំណេះ និងជំនាញល្អៗ ដែលស្របនឹងតម្រូវការដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះ និស្សិតមួយចំនួនបាននិងកំពុងធ្វើការតាមស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាលនានា។ ស្របគ្នានេះដែរ និស្សិតមួយចំនួនដែលមានឆន្ទៈចង់ជួយប្រទេសជាតិចូលរួមធ្វើការក្នុង ជួររដ្ឋាភិបាល បានសម្តែងភាពអាក់អន់ស្រពន់ចិត្តដោយសារ បញ្ហាដែលគេមិនអាចទទួលយកបានពីបរិស្ថានការងារ ដែលគេលើកឡើងថា មានភាពអយុត្តិធម៌ បក្ខពួកនិយម ពុករលួយ មានខ្សែរយៈ ត្រូវចេះអែបអប និងបញ្ហាជីវភាពជាដើម។ល។ 20141213_06-07តួយ៉ាង នៅពេលដែលលោក ខាន់ ចិន្តា ចូលទៅធ្វើការជាទីប្រឹក្សាក្រសួងមួយក្នុងឆ្នាំ ២០១១ ក្រោយពេលដែលលោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយ សាធារណៈពីប្រទេសសិង្ហបុរី លោកបានជួបនូវរឿងខកចិត្តដ៏ធំមួយ។ លោក ចិន្តា ដែលគ្រានោះមានចេតនាចង់ធ្វើការជួយបម្រីរដ្ឋឱ្យរីកចម្រើនបាន និយាយថា៖ «ពាក្យសម្ដី [និងមតិយោបល់] ដែលខ្ញុំលើកឡើងក្នុងអង្គប្រជុំ [ម្ដង] ខ្ញុំគ្រាន់តែចង់ឱ្យស្ថាប័ននោះរីកចម្រើនតែប៉ុណ្ណោះ ប៉ុន្តែ ផ្ទុយទៅវិញគំនិតរបស់ខ្ញុំមិនត្រូវបានគេស្វាគមន៍ទេ»។ មិនមែនមានតែក្រសួងដែលលោក ចិន្តា បានចូលទៅធ្វើការ និងដើរចេញនោះទេ ក៏ប៉ុន្តែបរិបទនៃស្ថាប័នរដ្ឋទាំងមូល ត្រូវបានមជ្ឈដ្ឋានមួយចំនួនបន្ទោសថា ធ្វើឲ្យមានការលំបាក និងហាក់មានរនាំងឃារឃាំងពួកគេមិនអាចចូលរួមធ្វើការជាមួយបាន។ លោក អ៊ូ រិទ្ធី ដែលបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌា និងដែលកំពុងបម្រើការនៅអង្គការក្រៅរដ្ឋាភិបាលមួយបាននិយាយថា៖ «ចូលធ្វើការរដ្ឋហ្នឹង ត្រូវការសូកលុយ ត្រូវការទិញតំណែងទិញអី ទាំងអស់ហ្នឹងនាំឲ្យយើង[ខ្ញុំ]ឈឺក្បាល មិនចង់រវល់នឹងការងាររដ្ឋ»។ លោក រិទ្ធី បាននិយាយទៀតថា៖ «មិត្តភក្ដិខ្ញុំមួយចំនួនដែលចូល[ធ្វើការរដ្ឋ] ហើយចេញមកវិញ ព្រោះចូលទៅបានត្រឹមជាអ្នកបម្រើគេក្នុងស្ថាប័នមួយៗហ្នឹង ហើយអ្នកបានប្រយោជន៍ឡើងបុណ្យស័ក្ដិ ឬទទួលនូវឱកាសចេញទៅក្រៅប្រទេសទៀតគឺបានទៅអ្នកដទៃ»។ លោកបន្តថា កម្រិតប្រាក់ខែទាបក៏ជាបញ្ហាដែរ។ កាលពីខែតុលា និងវិច្ឆិកាកន្លងទៅ លោក សុន ឆ័យ សមាជិករដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់ និងទាមទារឱ្យមានការស៊ើបអង្កេតផងដែរលើករណីបក្ខពួកនិយម សែស្រឡាយវង្សត្រកូល ដែលធ្វើការនៅរដ្ឋសភា តែដោយមានការជំទាស់ពីមន្ត្រីគណបក្សប្រជាជន រឿងនេះក៏ស្ងប់ស្ងាត់ទៅវិញដែរ។ បើតាមសន្ទស្សន៍នៃការយល់ដឹងពីអំពើពុករលួយរបស់អង្គការតម្លាភាព អន្តរជាតិសម្រាប់ឆ្នាំ ២០១៤ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៥៦ ក្នុងចំណោមប្រទេសចំនួន ១៧៥។ បើតាមលោក សៀង ដែលជាមន្ត្រីរាជការម្នាក់នៅឯក្រសួងមួយ ទោះបីជាលោកបានសម្រេចចិត្តចូលធ្វើការក្នុងរដ្ឋាភិបាល ក៏ដោយ ក៏លោកហាក់មិនពេញចិត្តឡើយ ចំពោះបរិយាកាសការងារក្នុងស្ថាប័នរដ្ឋដែលលោកកំពុងធ្វើការ។ លោក បាននិយាយថា៖ «បើសិនជាគ្មានកិច្ចសន្យានោះទេ ខ្ញុំប្រាកដជាចេញពីក្រសួងនោះយូរមកហើយ»។ កិច្ចសន្យាការងារដែលលោកបានលើកឡើងនោះ គឺជាការសន្យាថា លោកនឹងចូលធ្វើការរដ្ឋឱ្យគ្រប់៥ឆ្នាំក្រោយពីរៀនចប់ពីប្រទេស កូរ៉េផ្នែកគោលនយោបាយសាធារណៈជំនាញសិក្សាអន្តរជាតិ កាលពីឆ្នាំ២០០៩ ។ លោកបានបង្ហើបទៀតថា៖ «នៅបណ្ដានាយកដ្ឋានខ្លាញ់ (រកលុយបាន) ការប្រកួតប្រជែងក្នុងចំណោមបុគ្គលិកក៏មានកម្រិតខ្ពស់ដែរ ហើយប្រាកដណាស់ ការប្រកួតប្រជែង[ពោរពេញដោយលក្ខណៈ]បក្ខពួកនិយម»។ លោកយល់ឃើញថា ឧបសគ្គដែលនាំឱ្យនិស្សិតបញ្ចប់ការសិក្សាពីបរទេសមួយចំនួនមិនចូល ធ្វើការរដ្ឋគឺដោយសារថា ទី១ យើងមិនអាចប្រើប្រាស់ ឬអនុវត្តអ្វីដែលយើងបានរៀន ទី២ យើងមិនអាចចិញ្ចឹមខ្លួនរស់បានជាមួយនឹងប្រាក់ខែដ៏តិចតួច ហើយបើសិនជាគេមិនខ្លាំងពូកែរកលុយក្នុងកន្លែងធ្វើការទេនោះ (បក្ខពួកនិយម)។ លោកថា៖ «និស្សិតដែលមកពីក្រៅប្រទេសហើយចង់ចូលធ្វើការក្នុងស្ថាប័នរដ្ឋ ត្រូវសួរខ្លួនឯងថា មានមុខរបរអ្វីនៅខាងក្រៅអាចចិញ្ចឹមខ្លួនរស់ឬទេ បើសិនជាមិនចង់ប្រឡូកប្រឡាក់ខ្លួនលួចលុយរដ្ឋនោះទេ»។ លោក ខាន់ ចិន្តា ក៏បាននិយាយដែរថា៖ «តាមពិតនិស្សិតដែលរៀននៅខាងក្រៅ[ប្រទេស]ហ្នឹង គាត់មានសមត្ថភាពខ្ពស់ គាត់គួរតែចូលធ្វើការបម្រើរដ្ឋាភិបាល ប៉ុន្តែខ្ញុំខ្លួនឯងផ្ទាល់ ខ្ញុំក៏បានសម្រេចចូលដែរ ប៉ុន្តែខ្ញុំដើរចេញមកវិញ ដោយសារតែខ្ញុំមិនអាចសម្របសម្រួលខ្លួនជាមួយនឹងប្រព័ន្ធចាស់របស់ រដ្ឋាភិបាលបានទេ»។ ប្រព័ន្ធចាស់ដែលលោក ចិន្តាបាននិយាយសំដៅទៅលើ គឺបញ្ហាបក្ខពួកនិយម គំនិតអភិរក្សនិយម កង្វះសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងការប្រកួតប្រជែងគ្នាដោយគ្មានយុត្តិធម៌ និងតម្លាភាព។ មិនមែនមានតែលោកចិន្តា និង លោកសៀងទេដែលយល់ដូចនេះ លោក ជា វិបុល អាយុ២៣ឆ្នាំ ដែលបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យស៊ីដនីនៃប្រទេសអូស្ត្រាលី ក៏មិនសូវជាចូលចិត្តនឹងវិធីធ្វើការក្នុងស្ថាប័នរដ្ឋដែរ។ បន្ទាប់ពី លោកត្រឡប់មកប្រទេសកម្ពុជាវិញ លោកបានសម្រេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួន ជាជាងចូលធ្វើការរដ្ឋ។ ការធ្វើបែបនេះក៏ដោយសារលោកគិតថា លោកមិនចូលចិត្តកិរិយាឱនលំទោន រណេបរណប ដែលតម្រូវឲ្យលោកប្រកាន់ខ្ជាប់នៅពេលដែលចូលធ្វើការងាររដ្ឋ។ ក្នុងនាមជាអតីតនិស្សិតសិក្សានៅក្រៅប្រទេសម្នាក់លោកបានពោល ថា៖ « ការងាររដ្ឋអាចជួយសង្គមបានច្រើនជាង[ឯកជន] ព្រោះយើងត្រូវធ្វើការផ្ទាល់ជាមួយអ្នកអនុវត្តច្បាប់ ប៉ុន្តែពេលចូលធ្វើការ គេត្បិតត្បៀតលើការបញ្ចេញមតិរបស់យើង ធ្វើឲ្យយើងគ្មានឱកាសជួយសង្គមបានច្រើន»។ លោកបណ្ឌិត សុខ ទូច អ្នកវិភាគឯករាជ្យបានយល់ឃើញដែរថា និស្សិតដែលបានបញ្ចប់ការសិក្សាពីស្រុកក្រៅមួយចំនួនច្រើន ក៏ចង់ចូលធ្វើការនឹងរដ្ឋាភិបាលដែរ តែរដ្ឋហាក់មិនបានផ្ដល់នូវបរិយាកាសមួយអំណោយផលដល់ពួកគេតាំងពីការ ជ្រើសរើសឱ្យចូលធ្វើការ។ លោក សុខ ទូច បាននិយាយថា៖ «បើកូនអ្នកធំដូចមិនមានបញ្ហាទេ ត្រឡប់ពីរៀននៅក្រៅប្រទេសវិញគឺធ្វើការធំតែម្ដង ដោយមិនបាច់ប្រឡងប្រកួតប្រជែងទេ»។ លោកថា លោកហាក់មិនមានយោបល់ទេថា តើការប្រឡងប្រកួតប្រជែងចូលធ្វើការនៅស្ថាប័នរដ្ឋដែលនិស្សិតធម្មតា (មិនមែនកូនអ្នកធំ)ត្រូវឆ្លងកាត់នោះមានយុត្តិធម៌ដល់កម្រិតណា។ យ៉ាងណាក្ដីលោកបណ្ឌិតដែលធ្លាប់បានទៅរៀននៅប្រទេសរុស្ស៊ីរូប នេះ ក៏បានបរិយាយដែរថា ការណ៍ដែលមន្ត្រីវ័យចាស់ជរាមួយចំនួនមិនព្រមចូលនិវត្ត ហើយស្រវាយកតំណែងនយោបាយដើម្បីធ្វើការគ្មានទីបញ្ចប់នោះក៏ជាកត្តា មួយដែលនាំឱ្យបញ្ញវន្តសិក្សានៅក្រៅប្រទេសមិនមានលទ្ធភាពហក់ចូលទៅ ស្នងតំណែងនោះដែរ។ ទាក់ទងនឹងបញ្ហានេះដែរ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឲ្យដឹងដែរថា រដ្ឋាភិបាលព្យាយាមធ្វើយ៉ាងណាមិនឱ្យមានការរើសអើងរវាងអ្នករៀននៅ ខាងក្រៅប្រទេស និងអ្នករៀនខាងក្នុងប្រទេស ឬក៏រវាងអ្នកណាទេ ហើយលោកស្នើថា អ្នកដែលបានទទួលការសិក្សាពីក្រៅប្រទេសគួរតែចេះសម្របខ្លួននឹង បរិយាកាសជាក់ស្ដែងនៅកន្លែងធ្វើការរបស់រដ្ឋ។ មន្ត្រីរដ្ឋាភិបាល ដែលធ្លាប់បានសិក្សានៅសហរដ្ឋអាមេរិកផងដែរនោះ បានថ្លែងដូច្នេះថា៖ «[អ្នកដែលរៀនមកពីក្រៅ]ត្រូវរៀនសូត្រ ធ្វើដូចម្ដេចឱ្យរស់នៅជាមួយគេកើត។ ការបញ្ចេញយោបល់ ទាល់តែយោបល់នោះ សមស្របជាមួយទិដ្ឋភាពប្រចាំថ្ងៃ និងបច្ចុប្បន្នភាពរបស់កម្ពុជា»។ លោកបន្តទៀតថា៖ «[ពេលចូលធ្វើការនៅស្ថាប័នរដ្ឋ] យើងជាបញ្ញវន្តដែលចេញពីសាលាធំៗហ្នឹង គួរតែដាក់ខ្លួនឱ្យទាប បើយើងមិនមានសមត្ថភាពក្នុងការចូលរួមទេ ហ្នឹងមិនមែនហៅថា ជាសមត្ថភាពទេ»។ លោកថា បញ្ញវន្តទាំងនោះពេលចេញពីសាលា ជាអ្នកបច្ចេកទេសសុទ្ធសាធត្រូវតែរណបខ្លួននឹងប្រព័ន្ធ និងស្ថានភាពការងារជាក់ស្ដែងដែលមានស្រាប់។ ទន្ទឹមនឹងនេះ លោក អ៊ូ រិទ្ធី ដែលជាសមាជិកស្ថាបនិកក្លិបជជែកពិភាក្សា កាហ្វេនយោបាយ ផងដែរនោះ បានផ្ដល់ជាមតិលើកឡើងដែរថា៖ «បើសិនជាចង់ឱ្យយុវជនដែលមកពីក្រៅប្រទេស ចូលបម្រើការងាររដ្ឋ លុះត្រាតែមានកំណែទម្រង់ប្រព័ន្ធដឹកនាំចាស់របស់រដ្ឋពីមុនមក រួមមានបញ្ហាបក្ខពួកនិយម អំពើពុករលួយ បុគ្គលិកខ្មោច និងពិចារណាទៅលើការផ្ដល់ឱកាសស្មើភាពដល់យុវជន ហើយត្រូវបង្កើនប្រាក់ខែឱ្យហូបគ្រប់ផងដែរ»។ យ៉ាងណាក្ដី បើតាមលោកបណ្ឌិត សុខ ទូច បើសិនជារដ្ឋាភិបាលមានឆន្ទៈលើកទឹកចិត្ត យកអ្នកចេះដឹងពីក្រៅប្រទេសមកធ្វើការ នោះគេនឹងមក ព្រោះទោះបីជាលោកយល់ថា និស្សិតដែលមកពីក្រៅប្រទេសសម្លឹងរកប្រាក់ខែខ្ពស់ នៅតាមស្ថាប័នឯករាជ្យផ្សេងៗក៏ដោយ ក៏លោកជឿជាក់ថា មិនខ្វះឡើយ បញ្ញវន្តដែលចាប់អារម្មណ៍ចង់ធ្វើការក្នុងស្ថាប័នរដ្ឋ ដោយសារការធ្វើការបម្រើរដ្ឋមាន ស្ថិរភាព៕

តើអ្នកចាំបាច់រៀនភាសាបរទេសសម្រាប់ធ្វើការដែរ ឬទេ?

ជាទូទៅអាចថាមិនចាំបាច់ក៏បានតែ
បើនិយាយក្នុងបរិបទបច្ចុប្បន្ន អ្នករកស៊ី ឬអ្នកធ្វើការអោយគេ ចាំបាច់រៀនភាសាបរទេស មិនថាអង់គ្លេសឬ ថៃ ឬចិន ឬបារាំង ឬភាសាអ្វី១ទេ បើអ្នកចេះកាន់តែច្រើនកាន់តែល្អ។

ហេតុអ្វីបានជាលើកឡើងបែបនឹង?
 ការងារមួយចំនួន ដូចជាគ្រូភាសាបរទេស គ្រូពេទ្យ មគ្គុទេសទេសចរណ៍ អ្នកបកប្រែ អ្នកធ្វើការតាមផ្ទះសំណាក់ ឬសណ្ឋាគារ ... និងស្ទើរតែគ្រប់ការងារទាំងអស់ទៅហើយ ដែលអ្នកត្រូវចេះភាសាបរទេសជាចាំបាច់ បន្ថែមលើជំនាញគោល។ ទាក់ទងនឹងបរិបទការងារដែរ អ្នកអាចប្រើផ្ទាល់ក្នុងការទំនាក់ទំនង ការសរសេរឯកសារ ការស្វែងរកព័ត៌មាន គឺត្រូវការជាភាសាបរទេសជាចាំបាច់។ ឧទាហរណ៍ថា អ្នកជាគ្រូបង្រៀនភាសាម្នាក់ អញ្ចឹងអ្នកត្រូវការការស្រៀវជ្រាវ រកឯកសារផ្សេងៗ ឬ វិធីសាស្រ្តបង្រៀនបែបថ្មីជាដើម អ្នកត្រូវប្រើភាសានោះក្នុងដើម្បីស្រាវជ្រៀវ។ អ្នកជាអ្នកdecorផ្ទះ ពិធិការផ្សេងៗ បើអ្នកចេះភាសាបរទេស អ្នកអាចស្រៀវជ្រៀវរកម៉ូតថ្មីៗ តាមសៀវភៅ ឬInternetផងដែរ៕

បើអ្នកមានចម្ងល់ ឬមានមតិកែលម្អ សូមសរសេរនៅខាងក្រោម

ពាក្យស្លោកប្រចាំខ្លួនអ្នកធ្វើការ៖ ជ្រុលធ្វើការហើយ ត្រូវធ្វើគេអត់យើងមិនបាន

យោងតាមអ៊ំស្រីម្នាក់ និយាយតាមត្រង់គាត់ជាអ្នករកស៊ីលក់ដូរម្នាក់ ដែលមានកូនគូលី ឬបុគ្គលិកបម្រើការច្រើន តែអ្វីដែលពិសេសដែលគាត់លើកឡើងប្រាប់ខ្ញុំគឺ មានបុគ្គលិកតិចណាស់ដែលពឹងពាក់បាន ហើយបើគ្មានពួកគេ ការងារក៏មិនរលូនដែរ។ គាត់បន្ថែមថា អ្នកដែលចេះតស៊ូ ប្រឹងប្រែង ពឹងពាក់បានសឹងគ្រប់ពេល អត់ធ្មត់ធ្វើការជាមួយគាត់ ហើយចេះទទួលខុសត្រូវ នោះហើយជាបុគ្គលិកដែលគាត់អត់មិនបាន។ គាត់ថា ស៊ូមានមនុស្សដូចនឹងតិចជាជាង មានច្រើនតែពឹងមិនបាន មិនចេះតស៊ូ អត់ធ្មត់។ ដោយសារការស្រឡាញ់រាប់អាន និងអោយសមទៅការខិតរបស់បុគ្គលិកនោះ គាត់ព្យាយាមជួយគេពេលខ្វះខាត ពេលមានបញ្ហាជាដើម តំឡើងប្រាក់ខែ រួមនឹងប្រាក់លើកទឹកចិត្តជាដើម។

តាមពិតពាក្យនេះល្អណាស់ ត្រូវចាំថាការខិតខំប្រឹងប្រែងរបស់យើងពេលធ្វើការ គង់តែបានដឹងទៅដល់អ្នកគ្រប់គ្រងខាងលើ និងមានឥទ្ធិពលខ្លាំងទៅដល់អ្នករួមការងារទាំងមូល។

បញ្ជាក់ ការរៀបរាប់ខាងលើ មិនមែនចង់និយាយពីអ្នកស៊ីអែប ស៊ីអបទេ គឺនិយាយពីអ្នកដែលខិតខំពិតប្រាកដ ហើយការប្រឹងប្រែងធ្វើការងារ មិនមែនប្រឹងតែមុខអ្នកគ្រប់គ្រងទេ។

តើអ្នកគិតថាអ្នកអាចធ្វើដូចគាត់ទេ ឬអ្នកចង់ក្លាយជាបុគ្គលិកបែបណាវិញ?

វ៉ិបសៃថ៍សម្រាប់ស្វែងរកការងារនៅកម្ពុជា


ខាងក្រោមនេះជាតំណភ្ជាប់វ៉ិបសៃថ៍សម្រាប់ស្វែងរកការងារផ្សេងៗ សូមជូនពរឲបានជោគជ័យក្នុងការងារ! :D


SombokJob

UrHelp

Bongthom

Camhr

Cambodia Gate Way

Cambodia Business Network

Pelprek

Happy Cambodia

Jobsabroad

Tourismcambodia

CambodiaTefl

Hrcambodia

Hrinc

Khmer - Announces

JobPending


The above list of websites is for people who are seeking for jobs in Cambodia

Good luck to all in your career!

គួរសិក្សាបណ្ដើរ និងធ្វើការបណ្ដើរឬទេ?

ផលវិជ្ជមាន៖
  • ជួយសម្រួលចំណាយផ្សេងៗ
  • ទទួលបានបទពិសោធន៍ ការងារ
  • បង្កើនការទំនាក់ទំនងខាងក្រៅ រៀនស្គាល់ប្រភេទក្រុមមនុស្សផ្សេងគ្នា
  • ទម្លាប់ខ្លួននឹងបរិស្ថានការងារ ឥរិយាបទពេលធ្វើការ ឆ្លងកាត់បញ្ហាផ្សេងៗ
ផលអវិជ្ជមាន៖
  • រំខាន ប៉ះពាល់ ឬគ្មានពេលគ្រប់គ្រន់សម្រាប់សិក្សា ស្រាវជ្រាវ
  • ពុំមានបទពិសោធន៍ការងារ ដែលស្ថាប័នមួយចំនួនតម្រូវអោយមានបទពិសោធន៍ការងារជាក់លាក់ ពេលដាក់ពាក្យធ្វើការ
  • រៀនច្រើនពេក ធ្វើការទៀតដោយមិនបានបែងចែកពេលវេលាត្រឹមត្រូវ អាចធ្វើអោយមានបញ្ហាសុខភាព ឬ រៀនមិនសូវចូល ហើយការងារមិនសូវកើត
អត្ថបទនេះនឹងមានការកែប្រែពេលក្រោយ ដើម្បីបង្កើនភាពប្រសិទ្ធភាពអត្ថបទ

ជ្រើសរើសមហាវិទ្យាល័យដែលមានទីផ្សារការងារ ឬតាមចិត្តស្រឡាញ់?

មហាវិទ្យាល័យមានន័យថា ផ្នែកធំៗនៃមុខវិជ្ជា ឬជំនាញរួមណាដែលនិស្សិតត្រូវរៀននៅសាកលវិទ្យាល័យ
 ឧទាហរណ៍ មហាវិទ្យាល័យ ទេសចរណ៌ និង បដិសណ្ឋារកិច្ច ចែកជាជំនាញ ឬឯកទេសតូចៗទៀត ដូចជា
  • គ្រប់គ្រងទេសចរណ៍
  • គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច  
  • គ្រប់គ្រងសណ្ឋាគារ​និងបដិសណ្ឋារកិច្ច
  • គ្រប់គ្រងទេសចរណ៍ និងការធ្វើដំណើរ
  • គ្រប់គ្រងម្ហូបអាហារ 
ទីផ្សារការងារ  មានន័យថាការងារដែលនៅលើទីផ្សារត្រូវការច្រើន ឬមិនសូវត្រូវការ ឬសំបូរ ឬមិនសំបូរ ឬនិយមច្រើន ឬមិនសូវនិយមក្នុងសង្គម...
និយមន័យអាចមិនត្រឹមត្រូវទាំងស្រុងទេ តែសម្រាយដើម្បីអោយងាយយល់

 គិតលើទីផ្សារ
  • អ្នកមានឱកាសការងារច្រើន ឬទីផ្សារការងារចង្អៀតខ្លាំង ព្រោះនិស្សិតភាគច្រើនសម្រុករៀនឯកទេសដូចគ្នា ពិបាករកស្ថាប័នការងារ ឬការងារផ្ដល់ប្រាក់ខែទាប មានការប្រកួតប្រជែងច្រើន
  • ការអភិវឌ្ឍន៍ខ្លួនមានពុំសូវរលូន ឬរៀនមិនទៅមុខ
  • ពុំសូវមានការដុះគំនិតច្រើនលើឯកទេសនោះ ឬពុំសូវមានភាពច្នៃប្រឌិត

រីឯ គិតលើចំណង់ចំណូលចិត្តខ្លួន
  • អ្នកអាចនឹងពុំសូវមានទីផ្សារការងារ តែអាចរកបាន ចាំថាកាន់តែមិនសូវមានអ្នកឯកទេសដូចអ្នកច្រើន អ្នកនឹងមានឱកាសច្រើន ដែលស្ថាប័នផ្សេងៗត្រូវការ គេសឹងទេដណ្ដើមគ្នាទៅហើយ
  • តែអ្នកពេលរៀនឯកទេសដែលអ្នកចូលចិត្ត វាធ្វើអោយអ្នករៀនឆាប់បាន អ្នកតែងតែមានគំនិតច្រើនក្នុងការស្រាវជ្រាវ ដើម្បីអភិវឌ្ឍបន្ថែម 
  • អ្នកមានភាពច្នៃប្រឌិតច្រើន អ្នកអាចបំបែកគំនិតអាចបង្កើតការងារដោយខ្លួនឯងក៏ថាបាន

យោងតាមបទពិសោធន៍ និងការមើលឃើញជាក់ស្ដែង យើងសូមអោយអ្នកជ្រើសយកជំនាញដែលអ្នកស្រឡាញ់ ឬអ្នកគិតថាអ្នកអាចតស៊ូបាន ព្រោះវាជាប់ទាក់ទងនឹងទេពកោសល្យរបស់អ្នក ដែលអ្នកនឹងអភិវឌ្ឍន៍រហូតពេលមួយជីវិត។

អត្ថបទក្រោយនឹងសរសេរពីរបៀបស្វែងយល់ដោយខ្លួនឯងថាអ្នកមានទេពកោសល្យអ្វី ឬមានទំនោរទៅផ្នែកណាមួយ?


អាហារូករណ៏ពីមជ្ឈមណ្ឌល អប់រំឥរិយាបថ (Attitude Centre for Education)


មជ្ឈមណ្ឌល អប់រំឥរិយាបថ (Attitude Centre for Education) ជាគម្រោងមួយដែលបណ្តុះបណ្តាលទៅលើផ្នែក ភាពជាអ្នកដឹកនាំ និងការ អប់រំឥរិយាបថ។ សព្វថ្ងៃនេះ មជ្ឈមណ្ឌល បានធ្វើការជ្រើសរើសសិស្ស និស្សិត ឪ្យទទួល អាហារូករណ៏ មកស្នាក់នៅបានចំនួនដប់ពីរនាក់ (១២នាក់) រួចមកហើយ ដែលសិស្ស និស្សិតទាំងនោះត្រូវបានជ្រើសរើស មកពី បណ្តាវិទ្យាស្ថាន និងសាកលវិទ្យាយល័យ ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ បច្ចុប្បន្នមជ្ឈមណ្ឌលនិងធ្វើការជ្រើសរើស និស្សិតចំនួន ១០នាក់ បន្ថែមទៀត (ស្រី៦ ប្រុស៤) ដែលកំពុងសិក្សាលើមុខវិជ្ជា គិលានុបដ្ឋាយិកា គណនេយ្យ ច្បាប់ គ្រប់គ្រង ភាសាអង់គ្លេស ទីផ្សារជាដើម។

ទីតាំង៖ ភ្នំពេញ
ពេល ៖ ពេញម៉ោង
ថ្ងៃផុតកំណត់៖ ១៧ ធ្នូ ២០១៥
តម្រូវការ
  • មានកំរិតវប្បធម៌ជាសិស្សដែលបានប្រឡងជាប់ថ្នាក់ទី១២ រហូតដល់ និស្សិតឆ្នាំទី២ ដែលសិក្សាលើមុខវិជ្ជាដូចខាងលើ និងជានិស្សិត។ (ចំពោះនិស្សិតដែលមកពីខេត្ត មណ្ឌលគីរី រតនគីរី កំពង់ចាម កំពង់ស្ពី បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ពោធិ៏សាត់ បាត់ដំបង) ត្រូវបានលើកទឹកចិត្ត។
  • មានភាពស្មោះត្រង់ ឧស្សាហ៏ព្យាយាម ក្លាហាន និង មានទំនាក់ទំនងល្អ
  • មានឆន្ទះមោះមុតក្នុងការសិក្សា និងមានគោលបំណងចង់ក្លាយជាអ្នកបម្រើការងារនៅក្នុងអង្គការ
  • មានចំណេះដឹងភាសាអង់គ្លេស អាចប្រើប្រាស់បានខ្លះ
  • បេក្ខជនដែលបានជាប់ត្រួវមកស្នាក់នៅមជ្ឈមណ្ឌល ដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែម
  • និស្សិតក្រីក្រ មានលទ្ធភាពជួយខ្លួនឯងបានខ្លះ

អាហារូករណ៏ដែលមជ្ឈមណ្ឌលផ្តល់ជូនរួមមានៈ
ផ្តល់ឪកាស ក្នុងការអនុវត្តការងារ
ផ្តល់ឪកាស ធ្វើការស្មគ្រ័ចិត្តនៅក្នុងសហគមន៏
ផ្តល់កន្លែងស្នាក់នៅ
ផ្តល់ការបណ្តុះបណ្តាល (ភាពជាអ្នកដឹកនាំ, គម្រោងការរៀបចំអនាគត…)
និង ផ្តល់អោយផ្សេងៗទៀត…

សិស្ស និស្សិតដែលចាប់អារម្មណ៏ សូមមកទទួលពាក្យ និងបំពេញសំណុំបែបបទ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃ ច័ន្ទ រហូតដល់ថ្ងៃសុក្រ ពេលវេលាម៉ោង ០៨:៣០ ដល់ ១១:៣០ និងពេលរសៀលចាប់ពី ម៉ោង ០១:៣០ ដល់ ០៥:០០ ល្ងាច។

សម្រាប់អាសយដ្ឋាន និងទំនាក់ទំនងចុចទីនេះ

អាហារូបករណ៍ ១០០% វគ្គទី២នៅ ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ

សេចក្តីប្រគេន-ជូនដំណឹងស្តីពីការជ្រើសរើសសមណនិស្សិត និស្សិតអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តបាត់ដំបង វគ្គទី២

អំពីគេហទំព័រ

រាល់អត្ថបទនៅគេហទំព័រនេះ គឺយោងទៅលើគំនិតផ្ទាល់ខ្លួន ការមើលឃើញជាក់ស្ដែង ការឮតគ្នា បទពិសោធន៍ពី ការសិក្សា ការស្រាវជ្រាវជាដើម សម្រាប់បងប្អូន ប្រិយមិត្តអាន ទុកគ្រាន់ពិចារណាតែប៉ុណ្ណោះ។ យើងមិនទទួលខុសត្រូវលើ ការអនុវត្តន៍របស់អ្នកទេ។ សូមអរគុណ